១៥. បើកចំហជើងមេឃដើម្បីសម្លឹងមើលបញ្ហា
នៅពេលដែលមានបញ្ហាកើតឡើងចំពោះអាជីវកម្ម
ដែលខ្លួនយើងកំពុងដំណើរការនោះ
វាតែងតែធ្វើឲ្យអាជីវកម្មដំណើរការទៅដោយមិនមានភាពរលូន
ហើយបើយើងដោះស្រាយបញ្ហាទាំងនោះមិនចំចំនុចនោះ
វាហាក់ដូចជាយើងចំណាយពេលវេលាឥតប្រយោជន៍ទទេ។
ដូច្នេះយើងត្រូវស្វែងរកឲ្យឃើញមូលហេតុនៃបញ្ហា
និងលើកយកវាមកវិភាគវែកញែកឲ្យបានល្អិតល្អន់
ទើបអាជីវកម្មរបស់យើងអាចដំណើរការទៅបានយ៉ាងរលូន។
មានឧទាហរណ៍មួយសម្រាប់ឲ្យយើងធ្វើការពិចារណា៖
ពូសំគាត់ជាម្ចាស់ហាងលក់កុំព្យួរទ័រ ដែលមានទីតាំងល្អគួរសម
និងជាទីប្រជុំជនមានមនុស្សច្រើន
គាត់គិតថាទោះជាយ៉ាងណាក៏ត្រូវមាន
អតិថិជនចូលមកហាងរបស់គាត់មិនខានឡើយ។ ពេលវេលាកន្លងផុតទៅ
៣ឆ្នាំ
តែការលក់ដូររបស់គាត់មិនសូវល្អដូចជាការគិតរបស់គាត់ទេ
វាបានធ្វើឲ្យពូសំមានអាការៈធុញថប់
ហើយនិងមានអារម្មណ៍ធុញទ្រាន់និងបុគ្គលិកដែលធ្វើការក្នុងហាងទៀត
ផង
ពីព្រោះថាទម្រាំនិងជ្រើសរើសបុគ្គលិកយកមកធ្វើការបានវាក៏មិន
មែនជារឿងងាយ
ហើយម្នាក់ៗពេលមកធ្វើការមិនបានប៉ុន្មានថ្ងៃក៏លាឈប់ទៅវិញ
លើសពីនេះទៅទៀតនោះ
អ្នកដែលមកដាក់ពាក្យធ្វើការក៏មានការថយចុះរាល់ឆ្នាំ។
បើមានបញ្ហាដូចនេះកើតឡើងហើយនោះយើងមិនត្រូវគិតដល់ការកែ
សម្រួលសេវាបម្រើអតិថិជននោះទេ។
នៅពេលដែលមានការប្រជុំរួមជាមួយនិងហាងផ្សេងៗ
គាត់រកឃើញថាការលក់ចេញមិនមានការប្រសើរឡើងឡើយ
ដែលជាហេតុធ្វើឲ្យគាត់មានការធុញថប់យ៉ាងខ្លាំង
ក្រោយពីការប្រជុំរួមចប់គាត់ក៏រកឱកាសទៅជជែកលេងជាមួយម្ចាស់ហាង
ផ្សេងៗ
ហើយគាត់ក៏បានដឹងថាម្ចាស់ហាងផ្សេងៗមានសភាពដូចគ្នាប្រហាក់ប្រហែល
និងគាត់ដែរ វាបានក្លាយទៅជាបញ្ហា
ប្រសិនបើដូច្នេះតើយើងគួរធ្វើយ៉ាងណាល្អនៅពេលខាងមុខ?
ក្រោយមកទៀតពូសំបានយករឿងទាំងនេះទៅពិភាក្សាជាមួយក្រុមហ៊ុន
ដែលផ្គត់ផ្គង់ ផលិតផលឲ្យគាត់
តែអ្នកគ្រប់គ្រងនៅទីនោះបានប្រាប់គាត់ថាពួកគេក៏កំពុងតែមាន
បញ្ហាដូចគ្នានឹងគាត់ដែរ ហើយពួកគេកំពុងតែស្វែងរកវិធី
និងផែនការសម្រាប់ទប់ស្កាត់ និងដោះស្រាយបញ្ហាទាំងអស់នេះ។
ត្រឡប់មកដល់កន្លែងវិញពូសំព្យាយាមគិតរិះរកវិធី និងផែនការ
គ្រប់យ៉ាងសម្រាប់ដោះស្រាយ ជាមួយហេតុការណ៍ទាំងនេះ។
គាត់បានគិតទៅដល់នីតិវិធី និងផែនការ របស់ក្រុមហ៊ុន ផ្គត់ផ្គង់
មានទាំងការផ្សព្វផ្សាយតាមទូរទស្សន៍ និងសារព័ត៌មាន ទស្សនាវដ្តី
គឺគេបានធ្វើគ្រប់គ្រាន់អស់ហើយ
ដូច្នេះគាត់យល់ឃើញថាបញ្ហាវាមិនបានស្ថិតនៅត្រង់នេះទេ
ហេតុដូចនេះគាត់បានគិតបន្តទៅទៀតថា
មូលហេតុអ្វីទើបមិនសូវមានបុគ្គលិកមកដាក់ពាក្យសុំធ្វើការ។
ថ្ងៃមួយគាត់បានសាកសួរទៅបុគ្គលិកគាត់ម្នាក់
ដែលបានធ្វើការជាមួយគាត់ជាច្រើនឆ្នាំមកហើយ
ក្រោយពីការជជែកគ្នាគាត់បានរកឃើញនូវអ្វីមួយចំនួន
ដែលគាត់មិនធ្លាប់បានគិតពីមុនមក មានដូចតទៅនេះ៖
១. នៅពេលដែលបុគ្គលិកជជែកគ្នា
ពួកគេតែងតែលើកយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងការធ្វើការរបស់
អ្នកឯទៀតៗ ដោយនិយាយថា
ការធ្វើការនៅកន្លែងនេះប្រើធ្វើការងារច្រើនជាងធ្វើការនៅ
កន្លែងផ្សេង ហើយប្រាក់ខែក៏តិចជាងគេទៀត នៅទីបំផុតក៏លាឈប់
ហើយទៅដាក់ពាក្យធ្វើការកន្លែងផ្សេងតាមដែលខ្លួនត្រូវការ។
២.
បុគ្គលិកភាគច្រើននៅពេលដែលមានគេរិះគន់កន្លែងដែលខ្លួនកំពុង
ធ្វើការក្នុងផ្លូវមិនល្អ
ដូច្នេះការតាំងចិត្តក្នុងការធ្វើការងារក៏មានការថយចុះ។
បញ្ហាដែលពូសំរកឃើញនៅពេលនេះគឺ
ជារឿងអ្វីដែលធ្វើឲ្យបុគ្គលិកមិនចង់ធ្វើការងារ
ហើយហេតុអ្វីបានជាមនុស្សមិនសូវចង់មកដាក់ពាក្យសុំធ្វើការ។
ពូសំគិតប្រៀបធៀបហាងរបស់គាត់ទៅ និងហាងប្រភេទដូចគ្នានិងគាត់
ហើយស្វែងរកអ្វីដែលធ្វើឲ្យបុគ្គលិកធ្វើការដោយភាពស្វាហាប់
និងមានភាពរីករាយជាមួយនឹងការងារកំពុងធ្វើ។
ប្រសិនបើគាត់រវល់តែអង្គុយគិតនៅកន្លែងធ្វើការរបស់គាត់នោះ
វាមិនមានថ្ងៃនឹងអាចរកវិធីដោះស្រាយបានឡើយ
ហេតុដូច្នេះហើយទើបគាត់ឈប់សម្រាកមួយថ្ងៃទៅមើលហាងលក់គ្រឿងអេឡិច
ត្រូនិចធំមួយ
គាត់ឃើញថាកន្លែងនេះមានបុគ្គលិករាប់រយនាក់កំពុងធ្វើការយ៉ាង
ស្វាហាប់ ហើយម្នាក់ៗធ្វើការងារស្រុះគ្នា
និងញញឹមស្រស់ស្រាយរាក់ទាក់។
ហាងធំមួយនេះគេមានឯកសណ្ឋានរបស់បុគ្គលិកផ្សេងៗគ្នា ច្រើនបែប
ជាការបង្ហាញឲ្យឃើញពីផ្នែក តួនាទីនៃការធ្វើការយ៉ាងច្បាស់លាស់
ហើយការធ្វើការយ៉ាងសស្រាក់សស្រាំបែបនេះមើលទៅហាក់ដូចជាមនុស្ស
យន្ត តែមូលហេតុអ្វីដែលពួកគេអាចធ្វើការដោយភាពស្វាហាប់
ហើយញញឹមស្រស់ស្រាយបាន។
ពូសំគិតនៅក្នុងចិត្តថាហាងនេះវាប្រាកដជាមានអ្វីខ្លះ
ខុសប្លែកពីហាងរបស់គាត់ហើយ។
ក្រោយពីបានដើរមើលពេញមួយថ្ងៃពូសំរកឃើញថា៖
១. បុគ្គលិកនៅក្នុងហាងនោះម្នាក់ៗសុទ្ធតែមានចិត្តរួបរួមគ្នា
គឺពួកគេត្រូវការធ្វើឲ្យអតិថិជនបានទទួលការពេញចិត្តខ្ពស់បំផុត
ពីកន្លែងរបស់គេ។
២. បុគ្គលិកមានអាកប្បកិរិយា ទន់ភ្លន់ របៀបរៀបរយ
៣. បុគ្គលិកមានការទទួលខុសត្រូវក្នុងតួនាទីរបស់ខ្លួន
ពីព្រោះពួកគេយល់ថាបានធ្វើការនៅក្នុងហាងដែល ស្ថិតថេរ គង់វង្ស
មានមនុស្សស្គាល់ច្រើន។
នៅពេលដែលពូសំសម្លឹងមកមើលហាងរបស់គាត់វិញ
ទើបគាត់បានយល់យ៉ាងច្បាស់ថា
ការបិទដំណឹងជ្រើសរើសបុគ្គលិកឲ្យចូលមកធ្វើការតែម្យ៉ាងនោះ
គឺមិនគ្រប់គ្រាន់ទេ ត្រូវតែរកវិធីដោះស្រាយចំនុចនេះចេញ។
ការប្រមូលព័ត៌មានរបស់ពូសំមួយថ្ងៃនោះ
វាមានតម្លៃខ្លាំងណាស់សម្រាប់ការសិក្សាស្រាវជ្រាវ
ទីបំផុតពូសំក៏ទទួលបានគំនិតសរុបមួយថា
ការបិទខ្លួនឯងនៅក្នុងតែបន្ទប់ធ្វើការ
ដោយមិនបានចេញទៅមើលពិភពខាងក្រៅខ្លះនោះ
គឺជាគំនិតដែលនៅមានដែនកំនត់។
(នៅមានត)
No comments:
Post a Comment