ធ្វើលំហាត់ប្រាណ
ការហាត់ប្រាណគឺជាដំណោះស្រាយ សម្រាប់បញ្ហាសុខភាពជាច្រើន ហើយក៏មានតួនាទីដ៏សំខាន់មួយក្នុងការពន្លូតកម្ពស់ក្រោយពីអាយុ ២២ឆ្នាំដែរ។ មានការហាត់ប្រាណបែបពន្យឺតខ្លួនជាច្រើនដូចជាការឈអោយត្រង់ខ្លួន ទល់នឹងជញ្ជាំង និងធ្វើចលនាដៃឡើងលើ និងចុះក្រោម ខណៈពេលកំពុងតែដកដង្ហើមចូលនិងដកដង្ហើមចេញ និងទាញរបាយឺតខ្លួនឡើងលើ។ ការហាត់ប្រាណបែបនេះអាចជួយថែរក្សាជំហររាងកាយនិងពន្លូតកម្ពស់បាន។
ទទួលទានដំណេក
អ័រម៉ូនលូតលាស់ របស់មនុស្សត្រូវបានផលិតឡើងក្នុងពេលដេក ដូច្នេះការដែលដេកបានគ្រប់គ្រាន់គឺជាគន្លឹះដ៏សំខាន់ក្នុងការ ពន្លូតកម្ពស់ក្រោយពីអាយុបាន២២ឆ្នាំ។ ការកែរសម្រួលរបៀបដេកគឺជារឿងសំខាន់ណាស់។ ឆ្អឹងខ្នងគួរតែដេកអោយត្រង់ ហើយបុគ្គលនោះគួរតែដេកដោយគ្មានកល់ខ្នើយថែមឬប្រើខ្នើយដែលទាប។
ការទទួលទានអាហារ
របបអាហារ និងមានជីវជាតិគ្រប់គ្រានមានសារៈសំខាន់ណាស់សម្រាប់ពន្លូតកម្ពស់ ក្រោយពីអាយុ ២២ឆ្នាំ។ វីតាមីន និងជាតិរ៉ែគឺជាកាតាលីស (Catalyst), កូអង់ស៊ីម(Co Enzyme) និងកូហ្វាក់ទ័រ(Co Factor) សម្រាប់ប្រតិកម្មរំលាយអាហារជាច្រើនរបស់រាងកាយ ដូច្នេះវានឹងមានការបឺតស្រូបនូវចំនួនជីវជាតិបានយ៉ាងច្រើន។ អ្វីដែលសំខាន់បំផុតនោះគឺកាលស្យូម, ផូស្វ័រ, និងម៉ាញ៉េស្យូម។ អាហារដែលមានចំនួនជាតិខ្លាញ់ Trans Fats និង Saturated Fats គួរតែចៀសវាង ព្រោះវាផ្តល់ការពិបាកដល់ការបឺតស្រូបអាហារ និងរំខានដល់ការបឺតស្រូបជាតិប្រូតេអ៊ីន និងកាបូអ៊ីដ្រាត។ អាហារដែលសម្បូរជាតិកាលស្យូម និងអាស៊ីតអាមីណេសំខាន់ សម្រាប់ការលូតលាស់បានយ៉ាងល្អ មានដូចជា ការ៉ុត, ស៊ុតពណ៌ស, សាច់គោ, ត្រី, ថ្លើមសត្វ, បន្លែពណ៌បៃតង, ដំឡូង, អាហារប្រភេទគ្រាប់ដូចជា សណ្តែកដី និងផ្លែអាលម៉ុន, សាច់មាន់, សណ្តែក, សណ្តែកហ័រឡាំងតាវ, ផ្លែប៉ម, ចេក និងអាហារធ្វើពីទឹកដោះគោគ្រប់ប្រភេទ។ ដោយសារតែកាលស្យូមគឺជា សមាសធាតុដ៏សំខាន់របស់ឆ្អឹង ចូរទទួល ទាន អាហារធ្វើពីទឹកដោះគោអោយបានច្រើន ព្រោះវាជាអាហារសម្បូរទៅដោយជាតិកាលស្យូមខ្ពស់បំផុត។ ក្រៅពីនេះ គួរតែទទួលទានទឹកអោយបានគ្រប់គ្រាប់ដើម្បីជាជំនួយដល់ការច្រោះ ជាតិពុល។
ស្រូបយកកម្តៅព្រះអាទិត្រ
ពន្លឺព្រះអាទិត្យគឺជាប្រព័ន្ធវីតាមីន D ដ៏ល្អបំផុត ហើយបើគ្មានវីតាមីននេះទេ កាលស្យូមគឺមិនអាចបឺតស្រូបចូលទៅក្នុងឆ្អឹងបានឡើយ។ សារធាតុ Calbindin គឺជាប្រូតេអ៊ីនតោងកាលស្យូមដែលមានប្រតិកម្មជាមួយ TRPV6 និងធ្វើអោយមានការដឹកជញ្ជូនសកម្មភាពនៃជាតិកាលស្យូមនៅក្នុងរាងកាយ។ ប្រូតេអ៊ីនទាំងនេះអាចធ្វើការបានអាស្រ័យទៅលើវីតាមីន D ដែរ។ ការហាលថ្ងៃនឹងទៅបំលែងសារធាតុ 7-dehydrocholesterol ដែលមានក្នុងស្បែកទៅជាវីតាមីន D ដូច្នេះការហាលថ្ងៃកាន់តែច្រើនមានសារៈសំខាន់សម្រាប់ពន្លូតកម្ពស់ ក្រោយពីអាយុ២២ឆ្នាំ។
លេងកីឡា
កីឡា ដែលមានការចូលរួម ដោយពន្យឺតរាងកាយដូចជាហែលទឹក និងជិះកង់ក៏អាចជួយពន្លូតកម្ពស់បានដែរ។ ការវះកាត់ និងការប្រើថ្នាំជំនួសអ័រម៉ូន ក៏ជារឿងដែលគួរជួបប្រទះ ជាញឹកញាប់ នាពេលថ្មីៗនេះដែរ ប៉ុន្តែ វាមិនត្រឹមតែជារឿងគ្រោះថ្នាក់ប៉ុណ្ណោះទេ តែក៏ជាសញ្ញាបញ្ជាក់អំពី ការបរាជ័យភាគច្រើនផងដែរ៕

No comments:
Post a Comment