មុននៅលើស្បែក គឺជាបញ្ហាមួយ ដែលមនុស្សគ្រប់រូបតែងជួបប្រទះ ដោយសារជាតិខ្លាញ់លើ
ស្បែកមុខ កើនឡើង ដែលបង្កឱ្យកើតមានមុន នៅកន្លែងមួយចំនួនដូចជា៖ ស្បែកមុខ ក ស្មា
ក្បាល និង ស្បែកខ្នង។ តើអ្នកជួបប្រទះនូវបញ្ហាទាំងអស់នេះ មែនដែរ ឬទេ? ខាងក្រោម នេះ
គឺជាវិធីសាស្រ្តព្យាបាល មុន ដ៏ឆាប់រហ័សដោយធម្មជាតិ៕
១/ ក្រូចឆ្មារ៖ គឺជាឱសថព្យាបាលដ៏ពូកែស័ក្តិសិទ្ធិមួយ ដែលអាចកំចាត់មុន និង (មុនអង្កាម)
បានយ៉ាងឆាប់រហ័សដោយប្រើទឹកក្រូចឆ្មារ ពីព្រោះទឹកក្រូចឆ្មារ សម្បូរទៅដោយវីតាមីន C។
ទឹកក្រូចឆ្មារ មានតួនាទីយ៉ាងសំខាន់ ក្នុងការកំចាត់មុនលើស្បែកមុខរបស់អ្នក បានយ៉ាងឆាប់
រហ័ស និងជួយថែរក្សាស្បែកមុខ ឱ្យសភ្លឺរលោង តឹងណែន ដោយធម្មជាតិ។ មានវិធីពីរយ៉ាង
ដើម្បី កំចាត់មុននៅលើស្បែកមុខរបស់អ្នក ដោយប្រើទឹកក្រូចឆ្មារធម្មជាតិ។ វិធីទីមួយ៖ យក
ក្រណាត់ស្អាតមួយ ឬ សំឡី ជ្រលក់ ទៅក្នុងទឹកក្រូចឆ្មារ បន្ទាប់មក លាបថ្មមៗនៅលើកន្លែង
កើតមុន មុនពេលចូលគេង។
វិធីទីពីរ៖ អ្នកអាចយកទឹកក្រូចឆ្មារមួយស្លាបព្រាបាយ លាយជាមួយម្សៅ cinnamon powder
មួយស្លាបព្រាកាហ្វេ បន្ទាប់មក លាបនៅលើស្បែកមុខ ដែលកើតមុន ទុកមួយយប់ រួចលាង
សំអាតចេញដោយទឹកក្តៅឧណ្ឌៗ នៅពេលព្រឹក។ ប៉ុន្តែ វិធីនេះគឹមិនអាចប្រើបានចំពោះអ្នក
ដែលមានស្បែកមុខខូច ឬ ស្បែកមុខប្រតិកម្មនោះទេ។
២/ ទឹកឃ្មុំ៖ គឺជាឱសថធម្មជាតិមួយ សំរាប់ផ្សះជំងឺ ដែលអាចជួយព្យាបាលមុខ កើតមុនឱ្យ
ជាសះស្បើយបានយ៉ាងឆាប់រហ័ស និង ជួយការពារការឆ្លងមេរោគ លើស្បែកមុខ។ វិធីទី១៖
ប្រើក្រណាត់ស្អាតមួយ ឬ ប្រើសំឡី ជ្រលក់ ទៅក្នុងទឹកឃ្មុំ រួចលាប ទៅលើស្បែកកើតមុន
ទុករយៈពេល ៣០នាទី។
វិធីទី២៖ លាងសំអាតមុខឱ្យស្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ជំរើសមួយទៀត លាយទឹកឃ្មុំ
ជាមួយនឹង ម្សៅ cinnamon កូរចូលគ្នាឱ្យសព្វ ដើម្បីធ្វើជាម៉ាស បន្ទាប់មក លាបនៅលើមុន
មុនពេលចូលគេង នៅពេលព្រឹកឡើង អាចនឹងមានការរលាក ឬ ហើមតិចតួច (ក្តៅស្បែក
មុខតិចតួច) រួចលាងសំអាតស្បែកមុខ ដោយទឹកត្រជាក់ ជាការស្រេច។ សូមបញ្ជាក់ថា៖
ម្សៅ cinnamon និង cinnamon powder អាចរកទិញបាន នៅផ្សារទំនើប៕
No comments:
Post a Comment