Saturday, August 16, 2014

​ការប្រឡង​បាក់​ឌុប​លើក​ទី​២ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១៣ ខែតុលា​​





ដ្ឋមន្ត្រី​ក្រសួង​អប់រំ ឲ្យដឹង​នៅ​ថ្ងៃរសៀល​ថ្ងៃ​សុក្រ​នេះ​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ លើក​ទី​២ នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា​ខាង​មុខ​នេះ​។​
​រដ្ឋ​មន្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​លោក ហង់ ជួន​ណារ៉ុន ប្រាប់​VOD​ឲ្យដឹងថា ក្រោយ​កិច្ចប្រជុំ និង​ការបញ្ចប់​កំណែ​វិញ្ញាសានៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​សីហា​នេះ  ក្រសួង បានសម្រេច​កំណត់ រៀបចំ​ការប្រឡង​លើក​ទី​២​នៅ ថ្ងៃទី​១៣ ខែ​តុលា​នេះ ដោយ​មាន​បញ្ចូល​នូវ​វគ្គ​បំប៉ន​រយៈពេល​ខ្លី​ឥតគិតថ្លៃ ដល់​សិស្ស​ដែល​ប្រឡង​ធ្លាក់ មិន​ជាប់​មធ្យមភាគ ទៅតាម​មុខវិជ្ជា​នី​មួយៗ​។
​លោក​បន្តថា ការប្រឡង​លើក​ទី​២​នេះ ក្រសួង នឹង​ផ្តល់​សិទ្ធិ​ប្រឡង​ចំពោះ​សិស្ស ដែល​មិន​ទទួលបាន​មធ្យមភាគ​ជាប់​តាម​ការកំណត់​របស់​ក្រសួង​ប៉ុណ្ណោះ ចំណែក​សិស្ស ដែល​អវត្តមាន អ្នក​ដែល​គេ​ប្រឡង​ជំនួស និង​អ្នក​បាន​ប្រព្រឹត្ត​មិន​សមរម្យ​លើ​អ្នក​ឃ្លាំមើល គឺ​មិន​ត្រូវបាន​អនុញ្ញាត ឲ្យចូល​រួម​ប្រឡង​ជា​លើក​ទី​២​ឡើយ​។​
​លោក អះអាង​ដែរ​ថា ការអនុញ្ញាត​ឲ្យមាន​កា​រប្រ​ឡង​លើក​ទី​២​នេះ គឺ​ដើម្បី​លើកទឹកចិត្ត​ចំពោះ​សិស្សានុសិស្ស​ដែល​មិន​ចម្លង​ពេល​ប្រឡង ស្រប​តាម​កំណែទម្រង់​ថ្មី​នៃ​ប្រព័ន្ធ​អប់រំ ដែល​លោក បាន​រៀបចំ​ឡើង ដោយ​រំពឹងថា សិស្សានុសិស្ស នឹង​បង្កើន​ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់​លើ​ការសិក្សា​បន្ថែម​ទៀត​។
​លោក ហង់ ជួន​ណារ៉ុន បញ្ជាក់ថា បើទោះបីជា​កំណែ​វិញ្ញាសា បានបញ្ចប់ តែ​សំណៅ​ទាំងនោះ មិន​ត្រូវបាន​បញ្ចូល​ជា​ទិន្នន័យ ដើម្បី​កំណត់​ពី​ចំនួន​នៃ​អ្នក​ធ្លាក់​នៅ​ឡើយ​ទេ ហេតុដូចនេះ លោក​បដិសេធ​បង្ហាញ​ជា​ផ្លូវការ​ចំពោះ​ភាគរយ​នៃ​អ្នក​ដែល​ប្រឡង​ធ្លាក់ និង​អ្នក​ប្រឡង​ជាប់​។​
​យ៉ាងណាក៏ដោយ បើ​តាម​ការ​ឲ្យដឹងពី លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ​លទ្ធផល​កំណែ​វិញ្ញាសា​ប្រឡង​សញ្ញាប​ត្រ​ ទុតិយភូមិ​គិត​មក​ទល់​ព្រឹក​ថ្ងៃ​សុក្រ​នេះ គឺ​មាន​សិស្ស​ប្រមាណ​៣០​ភាគរយ​ប៉ុណ្ណោះ ដែល​មាន​ពិន្ទុ​ជាប់​ក្នុង​មធ្យមភាគ​។​
​គួរបញ្ជាក់​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះដឹង​ទូទៅ និង​បំពេញវិជ្ជា ដែល​មាន​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​ន​៩៣៤៥៦​នាក់ និង​មណ្ឌល​ប្រឡង​ចំនួន​១៥៤​មណ្ឌល ដែល​ចែកចេញ​ជា​៣៧៧៩​បន្ទប់ នៅ​ទូទាំង​រាជធានី​-​ខេត្ត​។​
​ការប្រកាស​លទ្ធផល​នៃ​ការប្រឡង នឹង​ត្រូវ​ធ្វើឡើង​នៅ​តាម​មណ្ឌល​ប្រឡង​នី​មួយៗ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៤ សម្រាប់​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល និង​នៅ​ថ្ងៃទី​៣០​ខែ​សីហា នៅ​មណ្ឌល​ប្រឡង​តាម​បណ្តា​ខេត្ត​៕
 from VOD

Sunday, August 10, 2014

សមាជិក​ក្រុមនារី​សិចស៊ី AOA សុំ​បង្ហាញ​ជីវប្រវត្តិ

   តាម ​រយៈ​បទ​ចម្រៀង​ “Miniskirt” បាន​ធ្វើ​ឲ្យ​ក្រុម​ចម្រៀង​ថ្មី AOA ចាប់​ផ្ដើម​មាន​ការ​ទទួល​ស្គាល់​ច្រើន​ទាំង​នៅ​ប្រទេស​កូរ៉េ និង​នៅ​ បណ្ដា​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ទៀត។ ជឿជាក់​ថា​ប្រិយមិត្ត​របស់​ Sabay ជា​ច្រើន​ក៏​បាន​ស្គាល់​ ​និង​ដឹង​ព័ត៌មាន​ខ្លះៗ​ពី​ក្រុម​ចម្រៀង​នេះ​ដែរ។ ចុះ​ប្រិយមិត្ត​បាន​ស្គាល់​សមាជិក​នីមួយ​ៗ​ក្នុង​ក្រុម​ចម្រៀង​នេះ​ប៉ុណ្ណា​ ដែរ? ​​ថ្ងៃ​នេះ Sabay នឹង​លើក​យក​ជីវប្រវត្តិ​ខ្លី​ៗ របស់​សមាជិក​ក្រុម AOA សម្រាប់​ប្រិយមិត្ត​បាន​ស្គាល់​ទាំង​អស់​គ្នា។
សមាជិក​ទាំង​៧នាក់​
ក្រុម ​ចម្រៀង​នារី AOA ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផលិតកម្ម FNC Entertainment និង​បាន​ចេញ​អាល់ប៊ុម​ដំបូង​ក្នុង​ឆ្នាំ ២០១២។ ក្រៅ​ពី​ការ​ច្រៀង​និង​ការ​រាំ ក្រុម AOA មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​ក្រុម​ចម្រៀង​នារី​កូរ៉េ​ផ្សេង​ៗ​ត្រង់​ថា ពួក​គេ​អាច​លេង​ឧបករណ៍​ភ្លេង​បាន។ សមាជិក​ទាំង ៧​នាក់​របស់​ក្រុម AOA មាន​ដូច​ជា៖
ឈ្មោះ​កំណើត៖ Park Cho Ah
ឈ្មោះ​ក្នុង​សិល្បៈ៖ Choa
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ៦ មីនា ១៩៩០
កម្ពស់៖ ១៦០សម
តួនាទី៖ អ្នក​ច្រៀង​នាំ​មុខ, អ្នក​លេង​ហ្គីតា, អ្នក​រាំ
ផ្សេងៗ៖ នាង​តែង​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​ចម្រៀង​តាំង​ពី​នៅ​ក្មេង បើ​ទោះ​បី​ជា​នេះ​ប្រឆាំង​នឹង​បំណង​ឪពុក​ម្ដាយ​នាង​ក៏​ដោយ។ នាង​ធ្លាប់​ចូល​ច្រៀង​សាក​ល្បង​ ហើយ​ធ្លាក់​ជា​ច្រើន​លើក​ច្រើន​សារ​ក៏​ប៉ុន្តែ​នាង​មិន​ដែល​បោះបង់​ក្ដី​ ស្រមៃ​នេះ​ឡើយ។ នាង​បាន​ចូល​ផលិតកម្ម FNC ដោយ​សារ​ការ​ណែនាំ​ពី​តារា​ចម្រៀង JUNIEL។ នាង​ចាប់​ផ្ដើម​លេង​ហ្គីតា​រយៈ​ពេល​ ៣​ឆ្នាំ​មុន​នឹង​ចូល​ក្រុម AOA។
ឈ្មោះ​កំណើត៖ Shin Ji Min
ឈ្មោះ​ក្នុង​សិល្បៈ៖ Jimin
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ៨ មករា ១៩៩១
កម្ពស់៖ ១៦០សម
តួនាទី៖ ប្រធាន​ក្រុម, អ្នក​លេង​ហ្គីតា, អ្នក​រ៉េប, អ្នក​រាំ
ផ្សេងៗ៖ នាង​មាន​ចំណាប់​អារម្មណ៍​លើ​វិស័យ​សិល្បៈ​តាំង​ពី​នៅ​ក្មេង​ និង​ធ្លាប់​បាន​រៀន​លេង​ឧបករណ៍​តន្ត្រី​ដូច​ជា​ ហ្គីតា, harmonica, និង​ព្យ៉ាណូ។ នាង​ក៏​ធ្លាប់​បាន​និពន្ធ​បទ​ចម្រៀង​ខ្លះ​ៗ​ដែរ។
ឈ្មោះ​កំណើត៖ Seo Yu Na
ឈ្មោះ​ក្នុង​សិល្បៈ៖ Yuna
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ៣០ ធ្នូ ១៩៩២
កម្ពស់៖ ១៦៣សម
តួនាទី៖ អ្នក​ច្រៀង​នាំ​មុខ, អ្នក​ចុច​ព្យ៉ាណូ, អ្នក​រាំ​
ផ្សេងៗ៖ នាង​ចាប់​ផ្ដើម​លេង​ព្យ៉ាណូ​តាំង​ពី​អាយុ ៧​ឆ្នាំ។ នាង​បាន​ចេញ​ពី​ខេត្ត Busan មក​រស់​នៅ​ជាមួយ​នឹង​លោក​ពូ នៅ​ទី​ក្រុង​សេអ៊ូល ដើម្បី​រៀន​សិល្បៈ។
ឈ្មោះ​កំណើត៖ Seo You Kyoung
ឈ្មោះ​ក្នុង​សិល្បៈ៖ Youkyoung
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ១៥ មីនា ១៩៩៣
កម្ពស់៖ ១៦៧សម
តួនាទី៖ អ្នក​វាយ​ស្គរ
ផ្សេងៗ៖ នាង​គឺ​ជា​អតីត​អ្នក​វាយ​ស្គរ​ក្នុង​ក្រុម Sponge Band។ នាង​ចាប់​ផ្ដើម​រៀន​វាយ​ស្គរ​តាំង​ពី​នៅ​រៀន​ថ្នាក់​ទី ៧។
ឈ្មោះ​ក្នុង​សិល្បៈ៖ Hyejeong
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ១០ សីហា ១៩៩៣
កម្ពស់៖ ១៧០សម
តួនាទី៖ អ្នក​ច្រៀង​នាំ​មុខ, ស្រី​ស្អាត​ក្នុង​ក្រុម, អ្នក​រាំ
ផ្សេងៗ៖ នាង​ធ្លាប់​សម្ដែង​ក្នុង​រឿង​ភាគ​ “A Gentleman’s Dignity” របស់​ទូរទស្សន៍ SBS មុន​នឹង​ចូល​ក្រុម AOA។ នាង​មាន​ចរិត​អៀន​ខ្មាស​បំផុត​កាល​ពី​នៅ​ក្មេង ក៏​ប៉ុន្តែ​នាង​ចាប់​ផ្ដើម​មាន​ជំនឿ​លើ​ខ្លួន​ឯង​បន្ទាប់​ពី​ក្លាយ​ជា​តារា​ ម៉ូដែល​ប្រចាំ​សាលា។ នាង​ស្រឡាញ់​បុរស​ដែល​ចេះ​កំប្លែង និង​ផ្អែមល្ហែម។
ឈ្មោះ​កំណើត៖​ Kwon Min A
ឈ្មោះ​ក្នុង​សិល្បៈ៖ Mina
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ២១ កញ្​កញ្ញា ១៩៩៣
កម្ពស់៖ ១៦០សម
តួនាទី៖ អ្នក​ច្រៀង, អ្នក​លេង​ហ្គីតា​បាស, អ្នក​រាំ
ផ្សេងៗ៖ នាង​ចូល​ច្រៀង​សាក​នៅ​ផលិតកម្ម FNC តាំង​ពី​ឆ្នាំ ២០០៩។ នាង​ចាប់​ផ្ដើម​លេង​ហ្គីតា​បាស ៣​ឆ្នាំ​មុន​ចូល​ក្រុម។
ឈ្មោះ​កំណើត៖ Kim Seol Hyun
ឈ្មោះ​ក្នុង​សិល្បៈ៖ Seohyun
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ៣ មករា ១៩៩៥
កម្ពស់៖ ១៦៧សម
តួនាទី៖ អ្នក​រាំ​នាំ​មុខ
ផ្សេងៗ៖ នាង​គឺ​ជា​តួ​ស្រី​ក្នុង​បទ​ចម្រៀង “Severely” របស់​ក្រុម FT Island។ តាម​ការ​ណែនាំ​របស់​មិត្តភក្តិ នាង​បាន​ចូល​រួម​ និង​ឈ្នះ​ក្នុង​កម្មវិធី​ប្រកួត​ដើរ​ម៉ូដ Smart Uniform ហើយ​ក៏​បាន​ជួប​នឹង​អ្នក​គ្រប់គ្រង​នៅ​ផលិតកម្ម FNC។
ឈ្មោះ​កំណើត៖ Kim Chan Mi
ឈ្មោះ​ក្នុង​សិល្បៈ៖ Chanmi
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ១៩ មិថុនា ១៩៩៦
កម្ពស់៖ ១៦៦សម
តួនាទី៖ អ្នក​រាំ​នាំ​មុខ, អ្នក​រ៉េប, អ្នក​ច្រៀង
ផ្សេងៗ៖ កាល​ពី​នៅ​តូច​នាង​គឺ​ជា​ក្មេង​ដ៏​រវៀសរវៃ ដូច្នេះ​ម្ដាយ​នាង​ក៏​ឲ្យ​នាង​ចូល​រៀន​នៅ​សាលា​ហាត់​រាំ ហើយ​នាង​ក៏​ចាប់​ផ្ដើម​ស្រឡាញ់​សិល្បៈ​តាំង​ពី​ពេល​នោះ។