Monday, September 1, 2014

How to add person to your page Facebook?(admin)

សូមមើលតាមលំនាំខាងក្រោម៖
See the following patterns: 


 open your page.......

 click manage admins
click Add person to page

Enter your password facebook

write name the person you add to be admin

final just click add

សូមសាកល្បងដោយខ្លួនអ្នកផ្ទាល់!
 Try by yourself!

តើអ្នកពិតជាមិនចង់ឃើញរូបភាពអាសអាភាសនៅលើបណ្ដាញFacebook មែនទេ?

ខ្មែរ:  សួរស្ដីថ្ងៃនេះយើងខ្ញុំនឹងយកវិធីងាយៗដើម្បីដករូបនៅលើបណ្ដាញហ្វេសប៊ុកអ្នកអាចរាយការណ៍ពីរូបភាពផ្សេងទៀតដែលអ្នកមិនចូលចិត្តហើយរូបភាពនេះនឹងត្រូវបានយកចេញពីហ្វេសប៊ុក មិនត្រូវអនុញ្ញាតឱ្យរូបភាពអាក្រក់នេះនៅលើហ្វេសប៊ុក
សូមមើលតាមលំនាំខាងក្រោម៖

English: Asked on today we will take a simple way to remove online Facebook. You can report the images that you do not like., And the image will be removed from Facebook. Do not let bad image on Facebook

See the following patterns:



សូមសាកល្បងដោយខ្លួនអ្នកផ្ទាល់!
 Try by yourself!

Saturday, August 16, 2014

​ការប្រឡង​បាក់​ឌុប​លើក​ទី​២ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១៣ ខែតុលា​​





ដ្ឋមន្ត្រី​ក្រសួង​អប់រំ ឲ្យដឹង​នៅ​ថ្ងៃរសៀល​ថ្ងៃ​សុក្រ​នេះ​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ លើក​ទី​២ នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា​ខាង​មុខ​នេះ​។​
​រដ្ឋ​មន្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​លោក ហង់ ជួន​ណារ៉ុន ប្រាប់​VOD​ឲ្យដឹងថា ក្រោយ​កិច្ចប្រជុំ និង​ការបញ្ចប់​កំណែ​វិញ្ញាសានៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​សីហា​នេះ  ក្រសួង បានសម្រេច​កំណត់ រៀបចំ​ការប្រឡង​លើក​ទី​២​នៅ ថ្ងៃទី​១៣ ខែ​តុលា​នេះ ដោយ​មាន​បញ្ចូល​នូវ​វគ្គ​បំប៉ន​រយៈពេល​ខ្លី​ឥតគិតថ្លៃ ដល់​សិស្ស​ដែល​ប្រឡង​ធ្លាក់ មិន​ជាប់​មធ្យមភាគ ទៅតាម​មុខវិជ្ជា​នី​មួយៗ​។
​លោក​បន្តថា ការប្រឡង​លើក​ទី​២​នេះ ក្រសួង នឹង​ផ្តល់​សិទ្ធិ​ប្រឡង​ចំពោះ​សិស្ស ដែល​មិន​ទទួលបាន​មធ្យមភាគ​ជាប់​តាម​ការកំណត់​របស់​ក្រសួង​ប៉ុណ្ណោះ ចំណែក​សិស្ស ដែល​អវត្តមាន អ្នក​ដែល​គេ​ប្រឡង​ជំនួស និង​អ្នក​បាន​ប្រព្រឹត្ត​មិន​សមរម្យ​លើ​អ្នក​ឃ្លាំមើល គឺ​មិន​ត្រូវបាន​អនុញ្ញាត ឲ្យចូល​រួម​ប្រឡង​ជា​លើក​ទី​២​ឡើយ​។​
​លោក អះអាង​ដែរ​ថា ការអនុញ្ញាត​ឲ្យមាន​កា​រប្រ​ឡង​លើក​ទី​២​នេះ គឺ​ដើម្បី​លើកទឹកចិត្ត​ចំពោះ​សិស្សានុសិស្ស​ដែល​មិន​ចម្លង​ពេល​ប្រឡង ស្រប​តាម​កំណែទម្រង់​ថ្មី​នៃ​ប្រព័ន្ធ​អប់រំ ដែល​លោក បាន​រៀបចំ​ឡើង ដោយ​រំពឹងថា សិស្សានុសិស្ស នឹង​បង្កើន​ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់​លើ​ការសិក្សា​បន្ថែម​ទៀត​។
​លោក ហង់ ជួន​ណារ៉ុន បញ្ជាក់ថា បើទោះបីជា​កំណែ​វិញ្ញាសា បានបញ្ចប់ តែ​សំណៅ​ទាំងនោះ មិន​ត្រូវបាន​បញ្ចូល​ជា​ទិន្នន័យ ដើម្បី​កំណត់​ពី​ចំនួន​នៃ​អ្នក​ធ្លាក់​នៅ​ឡើយ​ទេ ហេតុដូចនេះ លោក​បដិសេធ​បង្ហាញ​ជា​ផ្លូវការ​ចំពោះ​ភាគរយ​នៃ​អ្នក​ដែល​ប្រឡង​ធ្លាក់ និង​អ្នក​ប្រឡង​ជាប់​។​
​យ៉ាងណាក៏ដោយ បើ​តាម​ការ​ឲ្យដឹងពី លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ​លទ្ធផល​កំណែ​វិញ្ញាសា​ប្រឡង​សញ្ញាប​ត្រ​ ទុតិយភូមិ​គិត​មក​ទល់​ព្រឹក​ថ្ងៃ​សុក្រ​នេះ គឺ​មាន​សិស្ស​ប្រមាណ​៣០​ភាគរយ​ប៉ុណ្ណោះ ដែល​មាន​ពិន្ទុ​ជាប់​ក្នុង​មធ្យមភាគ​។​
​គួរបញ្ជាក់​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះដឹង​ទូទៅ និង​បំពេញវិជ្ជា ដែល​មាន​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​ន​៩៣៤៥៦​នាក់ និង​មណ្ឌល​ប្រឡង​ចំនួន​១៥៤​មណ្ឌល ដែល​ចែកចេញ​ជា​៣៧៧៩​បន្ទប់ នៅ​ទូទាំង​រាជធានី​-​ខេត្ត​។​
​ការប្រកាស​លទ្ធផល​នៃ​ការប្រឡង នឹង​ត្រូវ​ធ្វើឡើង​នៅ​តាម​មណ្ឌល​ប្រឡង​នី​មួយៗ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៤ សម្រាប់​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល និង​នៅ​ថ្ងៃទី​៣០​ខែ​សីហា នៅ​មណ្ឌល​ប្រឡង​តាម​បណ្តា​ខេត្ត​៕
 from VOD

Sunday, August 10, 2014

សមាជិក​ក្រុមនារី​សិចស៊ី AOA សុំ​បង្ហាញ​ជីវប្រវត្តិ

   តាម ​រយៈ​បទ​ចម្រៀង​ “Miniskirt” បាន​ធ្វើ​ឲ្យ​ក្រុម​ចម្រៀង​ថ្មី AOA ចាប់​ផ្ដើម​មាន​ការ​ទទួល​ស្គាល់​ច្រើន​ទាំង​នៅ​ប្រទេស​កូរ៉េ និង​នៅ​ បណ្ដា​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ទៀត។ ជឿជាក់​ថា​ប្រិយមិត្ត​របស់​ Sabay ជា​ច្រើន​ក៏​បាន​ស្គាល់​ ​និង​ដឹង​ព័ត៌មាន​ខ្លះៗ​ពី​ក្រុម​ចម្រៀង​នេះ​ដែរ។ ចុះ​ប្រិយមិត្ត​បាន​ស្គាល់​សមាជិក​នីមួយ​ៗ​ក្នុង​ក្រុម​ចម្រៀង​នេះ​ប៉ុណ្ណា​ ដែរ? ​​ថ្ងៃ​នេះ Sabay នឹង​លើក​យក​ជីវប្រវត្តិ​ខ្លី​ៗ របស់​សមាជិក​ក្រុម AOA សម្រាប់​ប្រិយមិត្ត​បាន​ស្គាល់​ទាំង​អស់​គ្នា។
សមាជិក​ទាំង​៧នាក់​
ក្រុម ​ចម្រៀង​នារី AOA ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផលិតកម្ម FNC Entertainment និង​បាន​ចេញ​អាល់ប៊ុម​ដំបូង​ក្នុង​ឆ្នាំ ២០១២។ ក្រៅ​ពី​ការ​ច្រៀង​និង​ការ​រាំ ក្រុម AOA មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​ក្រុម​ចម្រៀង​នារី​កូរ៉េ​ផ្សេង​ៗ​ត្រង់​ថា ពួក​គេ​អាច​លេង​ឧបករណ៍​ភ្លេង​បាន។ សមាជិក​ទាំង ៧​នាក់​របស់​ក្រុម AOA មាន​ដូច​ជា៖
ឈ្មោះ​កំណើត៖ Park Cho Ah
ឈ្មោះ​ក្នុង​សិល្បៈ៖ Choa
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ៦ មីនា ១៩៩០
កម្ពស់៖ ១៦០សម
តួនាទី៖ អ្នក​ច្រៀង​នាំ​មុខ, អ្នក​លេង​ហ្គីតា, អ្នក​រាំ
ផ្សេងៗ៖ នាង​តែង​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​ចម្រៀង​តាំង​ពី​នៅ​ក្មេង បើ​ទោះ​បី​ជា​នេះ​ប្រឆាំង​នឹង​បំណង​ឪពុក​ម្ដាយ​នាង​ក៏​ដោយ។ នាង​ធ្លាប់​ចូល​ច្រៀង​សាក​ល្បង​ ហើយ​ធ្លាក់​ជា​ច្រើន​លើក​ច្រើន​សារ​ក៏​ប៉ុន្តែ​នាង​មិន​ដែល​បោះបង់​ក្ដី​ ស្រមៃ​នេះ​ឡើយ។ នាង​បាន​ចូល​ផលិតកម្ម FNC ដោយ​សារ​ការ​ណែនាំ​ពី​តារា​ចម្រៀង JUNIEL។ នាង​ចាប់​ផ្ដើម​លេង​ហ្គីតា​រយៈ​ពេល​ ៣​ឆ្នាំ​មុន​នឹង​ចូល​ក្រុម AOA។
ឈ្មោះ​កំណើត៖ Shin Ji Min
ឈ្មោះ​ក្នុង​សិល្បៈ៖ Jimin
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ៨ មករា ១៩៩១
កម្ពស់៖ ១៦០សម
តួនាទី៖ ប្រធាន​ក្រុម, អ្នក​លេង​ហ្គីតា, អ្នក​រ៉េប, អ្នក​រាំ
ផ្សេងៗ៖ នាង​មាន​ចំណាប់​អារម្មណ៍​លើ​វិស័យ​សិល្បៈ​តាំង​ពី​នៅ​ក្មេង​ និង​ធ្លាប់​បាន​រៀន​លេង​ឧបករណ៍​តន្ត្រី​ដូច​ជា​ ហ្គីតា, harmonica, និង​ព្យ៉ាណូ។ នាង​ក៏​ធ្លាប់​បាន​និពន្ធ​បទ​ចម្រៀង​ខ្លះ​ៗ​ដែរ។
ឈ្មោះ​កំណើត៖ Seo Yu Na
ឈ្មោះ​ក្នុង​សិល្បៈ៖ Yuna
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ៣០ ធ្នូ ១៩៩២
កម្ពស់៖ ១៦៣សម
តួនាទី៖ អ្នក​ច្រៀង​នាំ​មុខ, អ្នក​ចុច​ព្យ៉ាណូ, អ្នក​រាំ​
ផ្សេងៗ៖ នាង​ចាប់​ផ្ដើម​លេង​ព្យ៉ាណូ​តាំង​ពី​អាយុ ៧​ឆ្នាំ។ នាង​បាន​ចេញ​ពី​ខេត្ត Busan មក​រស់​នៅ​ជាមួយ​នឹង​លោក​ពូ នៅ​ទី​ក្រុង​សេអ៊ូល ដើម្បី​រៀន​សិល្បៈ។
ឈ្មោះ​កំណើត៖ Seo You Kyoung
ឈ្មោះ​ក្នុង​សិល្បៈ៖ Youkyoung
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ១៥ មីនា ១៩៩៣
កម្ពស់៖ ១៦៧សម
តួនាទី៖ អ្នក​វាយ​ស្គរ
ផ្សេងៗ៖ នាង​គឺ​ជា​អតីត​អ្នក​វាយ​ស្គរ​ក្នុង​ក្រុម Sponge Band។ នាង​ចាប់​ផ្ដើម​រៀន​វាយ​ស្គរ​តាំង​ពី​នៅ​រៀន​ថ្នាក់​ទី ៧។
ឈ្មោះ​ក្នុង​សិល្បៈ៖ Hyejeong
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ១០ សីហា ១៩៩៣
កម្ពស់៖ ១៧០សម
តួនាទី៖ អ្នក​ច្រៀង​នាំ​មុខ, ស្រី​ស្អាត​ក្នុង​ក្រុម, អ្នក​រាំ
ផ្សេងៗ៖ នាង​ធ្លាប់​សម្ដែង​ក្នុង​រឿង​ភាគ​ “A Gentleman’s Dignity” របស់​ទូរទស្សន៍ SBS មុន​នឹង​ចូល​ក្រុម AOA។ នាង​មាន​ចរិត​អៀន​ខ្មាស​បំផុត​កាល​ពី​នៅ​ក្មេង ក៏​ប៉ុន្តែ​នាង​ចាប់​ផ្ដើម​មាន​ជំនឿ​លើ​ខ្លួន​ឯង​បន្ទាប់​ពី​ក្លាយ​ជា​តារា​ ម៉ូដែល​ប្រចាំ​សាលា។ នាង​ស្រឡាញ់​បុរស​ដែល​ចេះ​កំប្លែង និង​ផ្អែមល្ហែម។
ឈ្មោះ​កំណើត៖​ Kwon Min A
ឈ្មោះ​ក្នុង​សិល្បៈ៖ Mina
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ២១ កញ្​កញ្ញា ១៩៩៣
កម្ពស់៖ ១៦០សម
តួនាទី៖ អ្នក​ច្រៀង, អ្នក​លេង​ហ្គីតា​បាស, អ្នក​រាំ
ផ្សេងៗ៖ នាង​ចូល​ច្រៀង​សាក​នៅ​ផលិតកម្ម FNC តាំង​ពី​ឆ្នាំ ២០០៩។ នាង​ចាប់​ផ្ដើម​លេង​ហ្គីតា​បាស ៣​ឆ្នាំ​មុន​ចូល​ក្រុម។
ឈ្មោះ​កំណើត៖ Kim Seol Hyun
ឈ្មោះ​ក្នុង​សិល្បៈ៖ Seohyun
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ៣ មករា ១៩៩៥
កម្ពស់៖ ១៦៧សម
តួនាទី៖ អ្នក​រាំ​នាំ​មុខ
ផ្សេងៗ៖ នាង​គឺ​ជា​តួ​ស្រី​ក្នុង​បទ​ចម្រៀង “Severely” របស់​ក្រុម FT Island។ តាម​ការ​ណែនាំ​របស់​មិត្តភក្តិ នាង​បាន​ចូល​រួម​ និង​ឈ្នះ​ក្នុង​កម្មវិធី​ប្រកួត​ដើរ​ម៉ូដ Smart Uniform ហើយ​ក៏​បាន​ជួប​នឹង​អ្នក​គ្រប់គ្រង​នៅ​ផលិតកម្ម FNC។
ឈ្មោះ​កំណើត៖ Kim Chan Mi
ឈ្មោះ​ក្នុង​សិល្បៈ៖ Chanmi
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ១៩ មិថុនា ១៩៩៦
កម្ពស់៖ ១៦៦សម
តួនាទី៖ អ្នក​រាំ​នាំ​មុខ, អ្នក​រ៉េប, អ្នក​ច្រៀង
ផ្សេងៗ៖ កាល​ពី​នៅ​តូច​នាង​គឺ​ជា​ក្មេង​ដ៏​រវៀសរវៃ ដូច្នេះ​ម្ដាយ​នាង​ក៏​ឲ្យ​នាង​ចូល​រៀន​នៅ​សាលា​ហាត់​រាំ ហើយ​នាង​ក៏​ចាប់​ផ្ដើម​ស្រឡាញ់​សិល្បៈ​តាំង​ពី​ពេល​នោះ។

Monday, June 30, 2014

វិធីងាយៗ ពីរយ៉ាង កំចាត់មុន និង ជួយឱ្យស្បែកមុខតឹងណែន បានឆាប់រហ័ស

    មុននៅលើស្បែក គឺជាបញ្ហាមួយ ដែលមនុស្សគ្រប់រូបតែងជួបប្រទះ ដោយសារជាតិខ្លាញ់លើ
ស្បែកមុខ កើនឡើង ដែលបង្កឱ្យកើតមានមុន នៅកន្លែងមួយចំនួនដូចជា៖ ស្បែកមុខ ក  ស្មា
ក្បាល និង ស្បែកខ្នង។ តើអ្នកជួបប្រទះនូវបញ្ហាទាំងអស់នេះ មែនដែរ ឬទេ? ខាងក្រោម នេះ
គឺជាវិធីសាស្រ្តព្យាបាល មុន  ដ៏ឆាប់រហ័សដោយធម្មជាតិ៕

១/ ក្រូចឆ្មារ៖ គឺជាឱសថព្យាបាលដ៏ពូកែស័ក្តិសិទ្ធិមួយ ដែលអាចកំចាត់មុន និង (មុនអង្កាម)
បានយ៉ាងឆាប់រហ័សដោយប្រើទឹកក្រូចឆ្មារ ពីព្រោះទឹកក្រូចឆ្មារ  សម្បូរទៅដោយវីតាមីន C។
ទឹកក្រូចឆ្មារ មានតួនាទីយ៉ាងសំខាន់ ក្នុងការកំចាត់មុនលើស្បែកមុខរបស់អ្នក បានយ៉ាងឆាប់
រហ័ស និងជួយថែរក្សាស្បែកមុខ ឱ្យសភ្លឺរលោង តឹងណែន ដោយធម្មជាតិ។ មានវិធីពីរយ៉ាង
ដើម្បី កំចាត់មុននៅលើស្បែកមុខរបស់អ្នក ដោយប្រើទឹកក្រូចឆ្មារធម្មជាតិ។ វិធីទីមួយ៖ យក
ក្រណាត់ស្អាតមួយ ឬ សំឡី ជ្រលក់ ទៅក្នុងទឹកក្រូចឆ្មារ បន្ទាប់មក លាបថ្មមៗនៅលើកន្លែង
កើតមុន មុនពេលចូលគេង។
វិធីទីពីរ៖ អ្នកអាចយកទឹកក្រូចឆ្មារមួយស្លាបព្រាបាយ លាយជាមួយម្សៅ  cinnamon powder
មួយស្លាបព្រាកាហ្វេ បន្ទាប់មក លាបនៅលើស្បែកមុខ ដែលកើតមុន ទុកមួយយប់  រួចលាង
សំអាតចេញដោយទឹកក្តៅឧណ្ឌៗ នៅពេលព្រឹក។ ប៉ុន្តែ វិធីនេះគឹមិនអាចប្រើបានចំពោះអ្នក
ដែលមានស្បែកមុខខូច ឬ ស្បែកមុខប្រតិកម្មនោះទេ។
២/ ទឹកឃ្មុំ៖ គឺជាឱសថធម្មជាតិមួយ សំរាប់ផ្សះជំងឺ ដែលអាចជួយព្យាបាលមុខ កើតមុនឱ្យ
ជាសះស្បើយបានយ៉ាងឆាប់រហ័ស និង ជួយការពារការឆ្លងមេរោគ លើស្បែកមុខ។ វិធីទី១៖
ប្រើក្រណាត់ស្អាតមួយ ឬ ប្រើសំឡី ជ្រលក់  ទៅក្នុងទឹកឃ្មុំ រួចលាប  ទៅលើស្បែកកើតមុន
ទុករយៈពេល ៣០នាទី។
វិធីទី២៖ លាងសំអាតមុខឱ្យស្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ជំរើសមួយទៀត លាយទឹកឃ្មុំ
ជាមួយនឹង ម្សៅ cinnamon កូរចូលគ្នាឱ្យសព្វ ដើម្បីធ្វើជាម៉ាស បន្ទាប់មក  លាបនៅលើមុន
មុនពេលចូលគេង នៅពេលព្រឹកឡើង  អាចនឹងមានការរលាក ឬ ហើមតិចតួច  (ក្តៅស្បែក
មុខតិចតួច)   រួចលាងសំអាតស្បែកមុខ   ដោយទឹកត្រជាក់ ជាការស្រេច។ សូមបញ្ជាក់ថា៖
ម្សៅ cinnamon និង cinnamon powder អាចរកទិញបាន នៅផ្សារទំនើប៕

Wednesday, June 25, 2014

ក្រសួងអប់រំ៖​​ វិញ្ញាសាប្រឡង ថ្នាក់ទី១២ ឆ្នាំនេះ មានមុខវិជ្ជា ជម្រើស២គឺ ប្រវត្តិវិទ្យា និងរូបវិទ្យា

ភ្នំពេញ៖ លិខិតរបស់ ក្រសួងអប់រំ ដែលកំណត់មុខវិជ្ជា ជម្រើសទាំង២ ក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងថា ការប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ត្រូវបានកំណត់ មុខវិជ្ជាជ្រើសរើស ចំនួន២មុខ គឺ ប្រវត្តិវិទ្យា និងរូបវិទ្យា សម្រាប់សម័យប្រឡង នៅខែសីហា ឆ្នាំ២០១៤ខាងមុខនេះ។
លិខិតរបស់ ក្រសួងអប់រំ ដែលចុះហត្ថលេខា ដោយ ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ ចុះថ្ងៃទី២០ ខែមិថុនានេះ ឲ្យដឹងថា លទ្ធផលនៃការ ចាប់ឆ្នោតជ្រើសរើស វិញ្ញាសាប្រឡង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ នៅទីស្តីការ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានកំណត់ មុខវិជ្ជាប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ចំណែកឯមុខវិជ្ជា រូបវិទ្យាសម្រាប់ ថ្នាក់វិទ្យាសាស្ត្រសង្គម។
ប្រធានសមាគម គ្រូបង្រៀន កម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានរិះគន់ លើនីតិវិធី របស់ក្រសួងអប់រំនេះ ដោយលោកចាត់ទុកថា ជាការបង្ក ការលំបាក ដល់បេក្ខជនប្រឡង។
យ៉ាណាក៏ដោយ លោក អំពាវនាវឲ្យ បេក្ខជន យកចិត្តទុកដាក់ លើរាល់មុខវិជ្ជា ប្រឡងទាំងអស់។ ទាក់ទងនឹង ការប្រឡងនេះ អង្គភាពប្រឆាំង អំពើពុករលួយ (ACU) បានប្រកាសថាខ្លួន នឹងសហការចុះ ត្រួតពិនិត្យដោយផ្ទាល់ ពិនិត្យមើលសកម្មភាព ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេស ដែលនឹងចាប់ផ្តើម នៅថ្ងៃទី៤-៥ ខែ សីហា ឆ្នាំ២០១៤ ខាងមុខនេះ ដើម្បីឲ្យការប្រឡង កាន់តែទទួលបានគុណភាព ប្រកបដោយយុត្តិធម៌ ដោយមានកិច្ច សហការចូលរួម របស់ក្រុមសង្គមស៊ីវិល និងវិស័យ ឯកជនផងដែរ៕

ប្រភពពី មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ