Monday, March 31, 2014
នារីវ័យក្មេងម្នាក់ ឆក់ស្លាប់ ដោយសារតែទូរស័ព្ទ iPhone 5 ?
ប៉េកាំង៖ នៅ ពេលនេះ ក្រុមហ៊ុន Apple កំពុងតែធ្វើការស៊ើបអង្កេត ទៅលើករណីនារីជនជាតិចិនម្នាក់ បានឆក់ស្លាប់ ដោយសារតែទូរស័ព្ទដៃ iPhone 5 របស់នាង តាមរបាយការណ៍របស់ SCMP ។រលឹក ដល់ករណីនេះ បានឲ្យដឹងថា នារីម្នាក់ដែលមានឈ្មោះថា Ma Ailun អាយុ ២៣ឆ្នាំ ជាអ្នកធ្វើការរបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern បានឆក់ស្លាប់ នៅពេលដែលនាងលើកទូរស័ព្ទ ខណៈពេលដែលទូរស័ព្ទរបស់នាង កំពុងតែសាកថ្មនោះ។ នៅក្នុងនោះបងប្រុសរបស់នារីរងគ្រោះ បាននិយាយប្រាប់ Apple Daily ថា ក្រុមគ្រួសាររបស់លោកជឿជាក់ថា នាងបានស្លាប់ ដោយសារតែ ឆក់នឹងទូរស័ព្ទ ដែលនៅក្នុងពេលនេះ ប៉ូលីសនៅក្នុង Xinjiang ក៏កំពុងតែធ្វើការអង្កេតផងដែរ។បន្ទាប់ ពីរឿងនេះត្រូវបាន ផ្សព្វផ្សាយ មានអ្នកប្រើប្រាស់អ៊ិនធើណេត មួយចំនួន នាំគ្នានិយាយថា ការប្រើប្រាស់ទូរស័ព្ទដៃ ក្នុងអំឡុងពេលដែលសាកថ្មនេះ ពិតជាគ្រោះថ្នាក់ណាស់។ ជាមួយគ្នានោះ តាមអ្នកជំនាញនៅក្នុងហុងកុង បានធ្វើការព្រមានទៅលើ អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិច ខណៈពេលដែលសាកថ្មនោះ ព្រោះអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុបាន៕
Labels:
Information
Subscribe to:
Post Comments (Atom)
No comments:
Post a Comment