Saturday, August 16, 2014

​ការប្រឡង​បាក់​ឌុប​លើក​ទី​២ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១៣ ខែតុលា​​





ដ្ឋមន្ត្រី​ក្រសួង​អប់រំ ឲ្យដឹង​នៅ​ថ្ងៃរសៀល​ថ្ងៃ​សុក្រ​នេះ​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ លើក​ទី​២ នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា​ខាង​មុខ​នេះ​។​
​រដ្ឋ​មន្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​លោក ហង់ ជួន​ណារ៉ុន ប្រាប់​VOD​ឲ្យដឹងថា ក្រោយ​កិច្ចប្រជុំ និង​ការបញ្ចប់​កំណែ​វិញ្ញាសានៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​សីហា​នេះ  ក្រសួង បានសម្រេច​កំណត់ រៀបចំ​ការប្រឡង​លើក​ទី​២​នៅ ថ្ងៃទី​១៣ ខែ​តុលា​នេះ ដោយ​មាន​បញ្ចូល​នូវ​វគ្គ​បំប៉ន​រយៈពេល​ខ្លី​ឥតគិតថ្លៃ ដល់​សិស្ស​ដែល​ប្រឡង​ធ្លាក់ មិន​ជាប់​មធ្យមភាគ ទៅតាម​មុខវិជ្ជា​នី​មួយៗ​។
​លោក​បន្តថា ការប្រឡង​លើក​ទី​២​នេះ ក្រសួង នឹង​ផ្តល់​សិទ្ធិ​ប្រឡង​ចំពោះ​សិស្ស ដែល​មិន​ទទួលបាន​មធ្យមភាគ​ជាប់​តាម​ការកំណត់​របស់​ក្រសួង​ប៉ុណ្ណោះ ចំណែក​សិស្ស ដែល​អវត្តមាន អ្នក​ដែល​គេ​ប្រឡង​ជំនួស និង​អ្នក​បាន​ប្រព្រឹត្ត​មិន​សមរម្យ​លើ​អ្នក​ឃ្លាំមើល គឺ​មិន​ត្រូវបាន​អនុញ្ញាត ឲ្យចូល​រួម​ប្រឡង​ជា​លើក​ទី​២​ឡើយ​។​
​លោក អះអាង​ដែរ​ថា ការអនុញ្ញាត​ឲ្យមាន​កា​រប្រ​ឡង​លើក​ទី​២​នេះ គឺ​ដើម្បី​លើកទឹកចិត្ត​ចំពោះ​សិស្សានុសិស្ស​ដែល​មិន​ចម្លង​ពេល​ប្រឡង ស្រប​តាម​កំណែទម្រង់​ថ្មី​នៃ​ប្រព័ន្ធ​អប់រំ ដែល​លោក បាន​រៀបចំ​ឡើង ដោយ​រំពឹងថា សិស្សានុសិស្ស នឹង​បង្កើន​ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់​លើ​ការសិក្សា​បន្ថែម​ទៀត​។
​លោក ហង់ ជួន​ណារ៉ុន បញ្ជាក់ថា បើទោះបីជា​កំណែ​វិញ្ញាសា បានបញ្ចប់ តែ​សំណៅ​ទាំងនោះ មិន​ត្រូវបាន​បញ្ចូល​ជា​ទិន្នន័យ ដើម្បី​កំណត់​ពី​ចំនួន​នៃ​អ្នក​ធ្លាក់​នៅ​ឡើយ​ទេ ហេតុដូចនេះ លោក​បដិសេធ​បង្ហាញ​ជា​ផ្លូវការ​ចំពោះ​ភាគរយ​នៃ​អ្នក​ដែល​ប្រឡង​ធ្លាក់ និង​អ្នក​ប្រឡង​ជាប់​។​
​យ៉ាងណាក៏ដោយ បើ​តាម​ការ​ឲ្យដឹងពី លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ​លទ្ធផល​កំណែ​វិញ្ញាសា​ប្រឡង​សញ្ញាប​ត្រ​ ទុតិយភូមិ​គិត​មក​ទល់​ព្រឹក​ថ្ងៃ​សុក្រ​នេះ គឺ​មាន​សិស្ស​ប្រមាណ​៣០​ភាគរយ​ប៉ុណ្ណោះ ដែល​មាន​ពិន្ទុ​ជាប់​ក្នុង​មធ្យមភាគ​។​
​គួរបញ្ជាក់​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះដឹង​ទូទៅ និង​បំពេញវិជ្ជា ដែល​មាន​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​ន​៩៣៤៥៦​នាក់ និង​មណ្ឌល​ប្រឡង​ចំនួន​១៥៤​មណ្ឌល ដែល​ចែកចេញ​ជា​៣៧៧៩​បន្ទប់ នៅ​ទូទាំង​រាជធានី​-​ខេត្ត​។​
​ការប្រកាស​លទ្ធផល​នៃ​ការប្រឡង នឹង​ត្រូវ​ធ្វើឡើង​នៅ​តាម​មណ្ឌល​ប្រឡង​នី​មួយៗ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៤ សម្រាប់​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល និង​នៅ​ថ្ងៃទី​៣០​ខែ​សីហា នៅ​មណ្ឌល​ប្រឡង​តាម​បណ្តា​ខេត្ត​៕
 from VOD

Sunday, August 10, 2014

សមាជិក​ក្រុមនារី​សិចស៊ី AOA សុំ​បង្ហាញ​ជីវប្រវត្តិ

   តាម ​រយៈ​បទ​ចម្រៀង​ “Miniskirt” បាន​ធ្វើ​ឲ្យ​ក្រុម​ចម្រៀង​ថ្មី AOA ចាប់​ផ្ដើម​មាន​ការ​ទទួល​ស្គាល់​ច្រើន​ទាំង​នៅ​ប្រទេស​កូរ៉េ និង​នៅ​ បណ្ដា​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ទៀត។ ជឿជាក់​ថា​ប្រិយមិត្ត​របស់​ Sabay ជា​ច្រើន​ក៏​បាន​ស្គាល់​ ​និង​ដឹង​ព័ត៌មាន​ខ្លះៗ​ពី​ក្រុម​ចម្រៀង​នេះ​ដែរ។ ចុះ​ប្រិយមិត្ត​បាន​ស្គាល់​សមាជិក​នីមួយ​ៗ​ក្នុង​ក្រុម​ចម្រៀង​នេះ​ប៉ុណ្ណា​ ដែរ? ​​ថ្ងៃ​នេះ Sabay នឹង​លើក​យក​ជីវប្រវត្តិ​ខ្លី​ៗ របស់​សមាជិក​ក្រុម AOA សម្រាប់​ប្រិយមិត្ត​បាន​ស្គាល់​ទាំង​អស់​គ្នា។
សមាជិក​ទាំង​៧នាក់​
ក្រុម ​ចម្រៀង​នារី AOA ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផលិតកម្ម FNC Entertainment និង​បាន​ចេញ​អាល់ប៊ុម​ដំបូង​ក្នុង​ឆ្នាំ ២០១២។ ក្រៅ​ពី​ការ​ច្រៀង​និង​ការ​រាំ ក្រុម AOA មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​ក្រុម​ចម្រៀង​នារី​កូរ៉េ​ផ្សេង​ៗ​ត្រង់​ថា ពួក​គេ​អាច​លេង​ឧបករណ៍​ភ្លេង​បាន។ សមាជិក​ទាំង ៧​នាក់​របស់​ក្រុម AOA មាន​ដូច​ជា៖
ឈ្មោះ​កំណើត៖ Park Cho Ah
ឈ្មោះ​ក្នុង​សិល្បៈ៖ Choa
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ៦ មីនា ១៩៩០
កម្ពស់៖ ១៦០សម
តួនាទី៖ អ្នក​ច្រៀង​នាំ​មុខ, អ្នក​លេង​ហ្គីតា, អ្នក​រាំ
ផ្សេងៗ៖ នាង​តែង​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​ចម្រៀង​តាំង​ពី​នៅ​ក្មេង បើ​ទោះ​បី​ជា​នេះ​ប្រឆាំង​នឹង​បំណង​ឪពុក​ម្ដាយ​នាង​ក៏​ដោយ។ នាង​ធ្លាប់​ចូល​ច្រៀង​សាក​ល្បង​ ហើយ​ធ្លាក់​ជា​ច្រើន​លើក​ច្រើន​សារ​ក៏​ប៉ុន្តែ​នាង​មិន​ដែល​បោះបង់​ក្ដី​ ស្រមៃ​នេះ​ឡើយ។ នាង​បាន​ចូល​ផលិតកម្ម FNC ដោយ​សារ​ការ​ណែនាំ​ពី​តារា​ចម្រៀង JUNIEL។ នាង​ចាប់​ផ្ដើម​លេង​ហ្គីតា​រយៈ​ពេល​ ៣​ឆ្នាំ​មុន​នឹង​ចូល​ក្រុម AOA។
ឈ្មោះ​កំណើត៖ Shin Ji Min
ឈ្មោះ​ក្នុង​សិល្បៈ៖ Jimin
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ៨ មករា ១៩៩១
កម្ពស់៖ ១៦០សម
តួនាទី៖ ប្រធាន​ក្រុម, អ្នក​លេង​ហ្គីតា, អ្នក​រ៉េប, អ្នក​រាំ
ផ្សេងៗ៖ នាង​មាន​ចំណាប់​អារម្មណ៍​លើ​វិស័យ​សិល្បៈ​តាំង​ពី​នៅ​ក្មេង​ និង​ធ្លាប់​បាន​រៀន​លេង​ឧបករណ៍​តន្ត្រី​ដូច​ជា​ ហ្គីតា, harmonica, និង​ព្យ៉ាណូ។ នាង​ក៏​ធ្លាប់​បាន​និពន្ធ​បទ​ចម្រៀង​ខ្លះ​ៗ​ដែរ។
ឈ្មោះ​កំណើត៖ Seo Yu Na
ឈ្មោះ​ក្នុង​សិល្បៈ៖ Yuna
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ៣០ ធ្នូ ១៩៩២
កម្ពស់៖ ១៦៣សម
តួនាទី៖ អ្នក​ច្រៀង​នាំ​មុខ, អ្នក​ចុច​ព្យ៉ាណូ, អ្នក​រាំ​
ផ្សេងៗ៖ នាង​ចាប់​ផ្ដើម​លេង​ព្យ៉ាណូ​តាំង​ពី​អាយុ ៧​ឆ្នាំ។ នាង​បាន​ចេញ​ពី​ខេត្ត Busan មក​រស់​នៅ​ជាមួយ​នឹង​លោក​ពូ នៅ​ទី​ក្រុង​សេអ៊ូល ដើម្បី​រៀន​សិល្បៈ។
ឈ្មោះ​កំណើត៖ Seo You Kyoung
ឈ្មោះ​ក្នុង​សិល្បៈ៖ Youkyoung
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ១៥ មីនា ១៩៩៣
កម្ពស់៖ ១៦៧សម
តួនាទី៖ អ្នក​វាយ​ស្គរ
ផ្សេងៗ៖ នាង​គឺ​ជា​អតីត​អ្នក​វាយ​ស្គរ​ក្នុង​ក្រុម Sponge Band។ នាង​ចាប់​ផ្ដើម​រៀន​វាយ​ស្គរ​តាំង​ពី​នៅ​រៀន​ថ្នាក់​ទី ៧។
ឈ្មោះ​ក្នុង​សិល្បៈ៖ Hyejeong
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ១០ សីហា ១៩៩៣
កម្ពស់៖ ១៧០សម
តួនាទី៖ អ្នក​ច្រៀង​នាំ​មុខ, ស្រី​ស្អាត​ក្នុង​ក្រុម, អ្នក​រាំ
ផ្សេងៗ៖ នាង​ធ្លាប់​សម្ដែង​ក្នុង​រឿង​ភាគ​ “A Gentleman’s Dignity” របស់​ទូរទស្សន៍ SBS មុន​នឹង​ចូល​ក្រុម AOA។ នាង​មាន​ចរិត​អៀន​ខ្មាស​បំផុត​កាល​ពី​នៅ​ក្មេង ក៏​ប៉ុន្តែ​នាង​ចាប់​ផ្ដើម​មាន​ជំនឿ​លើ​ខ្លួន​ឯង​បន្ទាប់​ពី​ក្លាយ​ជា​តារា​ ម៉ូដែល​ប្រចាំ​សាលា។ នាង​ស្រឡាញ់​បុរស​ដែល​ចេះ​កំប្លែង និង​ផ្អែមល្ហែម។
ឈ្មោះ​កំណើត៖​ Kwon Min A
ឈ្មោះ​ក្នុង​សិល្បៈ៖ Mina
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ២១ កញ្​កញ្ញា ១៩៩៣
កម្ពស់៖ ១៦០សម
តួនាទី៖ អ្នក​ច្រៀង, អ្នក​លេង​ហ្គីតា​បាស, អ្នក​រាំ
ផ្សេងៗ៖ នាង​ចូល​ច្រៀង​សាក​នៅ​ផលិតកម្ម FNC តាំង​ពី​ឆ្នាំ ២០០៩។ នាង​ចាប់​ផ្ដើម​លេង​ហ្គីតា​បាស ៣​ឆ្នាំ​មុន​ចូល​ក្រុម។
ឈ្មោះ​កំណើត៖ Kim Seol Hyun
ឈ្មោះ​ក្នុង​សិល្បៈ៖ Seohyun
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ៣ មករា ១៩៩៥
កម្ពស់៖ ១៦៧សម
តួនាទី៖ អ្នក​រាំ​នាំ​មុខ
ផ្សេងៗ៖ នាង​គឺ​ជា​តួ​ស្រី​ក្នុង​បទ​ចម្រៀង “Severely” របស់​ក្រុម FT Island។ តាម​ការ​ណែនាំ​របស់​មិត្តភក្តិ នាង​បាន​ចូល​រួម​ និង​ឈ្នះ​ក្នុង​កម្មវិធី​ប្រកួត​ដើរ​ម៉ូដ Smart Uniform ហើយ​ក៏​បាន​ជួប​នឹង​អ្នក​គ្រប់គ្រង​នៅ​ផលិតកម្ម FNC។
ឈ្មោះ​កំណើត៖ Kim Chan Mi
ឈ្មោះ​ក្នុង​សិល្បៈ៖ Chanmi
ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ១៩ មិថុនា ១៩៩៦
កម្ពស់៖ ១៦៦សម
តួនាទី៖ អ្នក​រាំ​នាំ​មុខ, អ្នក​រ៉េប, អ្នក​ច្រៀង
ផ្សេងៗ៖ កាល​ពី​នៅ​តូច​នាង​គឺ​ជា​ក្មេង​ដ៏​រវៀសរវៃ ដូច្នេះ​ម្ដាយ​នាង​ក៏​ឲ្យ​នាង​ចូល​រៀន​នៅ​សាលា​ហាត់​រាំ ហើយ​នាង​ក៏​ចាប់​ផ្ដើម​ស្រឡាញ់​សិល្បៈ​តាំង​ពី​ពេល​នោះ។

Monday, June 30, 2014

វិធីងាយៗ ពីរយ៉ាង កំចាត់មុន និង ជួយឱ្យស្បែកមុខតឹងណែន បានឆាប់រហ័ស

    មុននៅលើស្បែក គឺជាបញ្ហាមួយ ដែលមនុស្សគ្រប់រូបតែងជួបប្រទះ ដោយសារជាតិខ្លាញ់លើ
ស្បែកមុខ កើនឡើង ដែលបង្កឱ្យកើតមានមុន នៅកន្លែងមួយចំនួនដូចជា៖ ស្បែកមុខ ក  ស្មា
ក្បាល និង ស្បែកខ្នង។ តើអ្នកជួបប្រទះនូវបញ្ហាទាំងអស់នេះ មែនដែរ ឬទេ? ខាងក្រោម នេះ
គឺជាវិធីសាស្រ្តព្យាបាល មុន  ដ៏ឆាប់រហ័សដោយធម្មជាតិ៕

១/ ក្រូចឆ្មារ៖ គឺជាឱសថព្យាបាលដ៏ពូកែស័ក្តិសិទ្ធិមួយ ដែលអាចកំចាត់មុន និង (មុនអង្កាម)
បានយ៉ាងឆាប់រហ័សដោយប្រើទឹកក្រូចឆ្មារ ពីព្រោះទឹកក្រូចឆ្មារ  សម្បូរទៅដោយវីតាមីន C។
ទឹកក្រូចឆ្មារ មានតួនាទីយ៉ាងសំខាន់ ក្នុងការកំចាត់មុនលើស្បែកមុខរបស់អ្នក បានយ៉ាងឆាប់
រហ័ស និងជួយថែរក្សាស្បែកមុខ ឱ្យសភ្លឺរលោង តឹងណែន ដោយធម្មជាតិ។ មានវិធីពីរយ៉ាង
ដើម្បី កំចាត់មុននៅលើស្បែកមុខរបស់អ្នក ដោយប្រើទឹកក្រូចឆ្មារធម្មជាតិ។ វិធីទីមួយ៖ យក
ក្រណាត់ស្អាតមួយ ឬ សំឡី ជ្រលក់ ទៅក្នុងទឹកក្រូចឆ្មារ បន្ទាប់មក លាបថ្មមៗនៅលើកន្លែង
កើតមុន មុនពេលចូលគេង។
វិធីទីពីរ៖ អ្នកអាចយកទឹកក្រូចឆ្មារមួយស្លាបព្រាបាយ លាយជាមួយម្សៅ  cinnamon powder
មួយស្លាបព្រាកាហ្វេ បន្ទាប់មក លាបនៅលើស្បែកមុខ ដែលកើតមុន ទុកមួយយប់  រួចលាង
សំអាតចេញដោយទឹកក្តៅឧណ្ឌៗ នៅពេលព្រឹក។ ប៉ុន្តែ វិធីនេះគឹមិនអាចប្រើបានចំពោះអ្នក
ដែលមានស្បែកមុខខូច ឬ ស្បែកមុខប្រតិកម្មនោះទេ។
២/ ទឹកឃ្មុំ៖ គឺជាឱសថធម្មជាតិមួយ សំរាប់ផ្សះជំងឺ ដែលអាចជួយព្យាបាលមុខ កើតមុនឱ្យ
ជាសះស្បើយបានយ៉ាងឆាប់រហ័ស និង ជួយការពារការឆ្លងមេរោគ លើស្បែកមុខ។ វិធីទី១៖
ប្រើក្រណាត់ស្អាតមួយ ឬ ប្រើសំឡី ជ្រលក់  ទៅក្នុងទឹកឃ្មុំ រួចលាប  ទៅលើស្បែកកើតមុន
ទុករយៈពេល ៣០នាទី។
វិធីទី២៖ លាងសំអាតមុខឱ្យស្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ជំរើសមួយទៀត លាយទឹកឃ្មុំ
ជាមួយនឹង ម្សៅ cinnamon កូរចូលគ្នាឱ្យសព្វ ដើម្បីធ្វើជាម៉ាស បន្ទាប់មក  លាបនៅលើមុន
មុនពេលចូលគេង នៅពេលព្រឹកឡើង  អាចនឹងមានការរលាក ឬ ហើមតិចតួច  (ក្តៅស្បែក
មុខតិចតួច)   រួចលាងសំអាតស្បែកមុខ   ដោយទឹកត្រជាក់ ជាការស្រេច។ សូមបញ្ជាក់ថា៖
ម្សៅ cinnamon និង cinnamon powder អាចរកទិញបាន នៅផ្សារទំនើប៕

Wednesday, June 25, 2014

ក្រសួងអប់រំ៖​​ វិញ្ញាសាប្រឡង ថ្នាក់ទី១២ ឆ្នាំនេះ មានមុខវិជ្ជា ជម្រើស២គឺ ប្រវត្តិវិទ្យា និងរូបវិទ្យា

ភ្នំពេញ៖ លិខិតរបស់ ក្រសួងអប់រំ ដែលកំណត់មុខវិជ្ជា ជម្រើសទាំង២ ក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងថា ការប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ត្រូវបានកំណត់ មុខវិជ្ជាជ្រើសរើស ចំនួន២មុខ គឺ ប្រវត្តិវិទ្យា និងរូបវិទ្យា សម្រាប់សម័យប្រឡង នៅខែសីហា ឆ្នាំ២០១៤ខាងមុខនេះ។
លិខិតរបស់ ក្រសួងអប់រំ ដែលចុះហត្ថលេខា ដោយ ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ ចុះថ្ងៃទី២០ ខែមិថុនានេះ ឲ្យដឹងថា លទ្ធផលនៃការ ចាប់ឆ្នោតជ្រើសរើស វិញ្ញាសាប្រឡង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ នៅទីស្តីការ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានកំណត់ មុខវិជ្ជាប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ចំណែកឯមុខវិជ្ជា រូបវិទ្យាសម្រាប់ ថ្នាក់វិទ្យាសាស្ត្រសង្គម។
ប្រធានសមាគម គ្រូបង្រៀន កម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានរិះគន់ លើនីតិវិធី របស់ក្រសួងអប់រំនេះ ដោយលោកចាត់ទុកថា ជាការបង្ក ការលំបាក ដល់បេក្ខជនប្រឡង។
យ៉ាណាក៏ដោយ លោក អំពាវនាវឲ្យ បេក្ខជន យកចិត្តទុកដាក់ លើរាល់មុខវិជ្ជា ប្រឡងទាំងអស់។ ទាក់ទងនឹង ការប្រឡងនេះ អង្គភាពប្រឆាំង អំពើពុករលួយ (ACU) បានប្រកាសថាខ្លួន នឹងសហការចុះ ត្រួតពិនិត្យដោយផ្ទាល់ ពិនិត្យមើលសកម្មភាព ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេស ដែលនឹងចាប់ផ្តើម នៅថ្ងៃទី៤-៥ ខែ សីហា ឆ្នាំ២០១៤ ខាងមុខនេះ ដើម្បីឲ្យការប្រឡង កាន់តែទទួលបានគុណភាព ប្រកបដោយយុត្តិធម៌ ដោយមានកិច្ច សហការចូលរួម របស់ក្រុមសង្គមស៊ីវិល និងវិស័យ ឯកជនផងដែរ៕

ប្រភពពី មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ

សេចក្តីជូនដំណឹង ស្តីពីនីតិវិធី ធ្វើលិខិតឆ្លងដែន ជូនពលករខ្មែរ ធ្វើការស្របច្បាប់ នៅក្រៅប្រទេស



ភ្នំពេញ៖ ក្រសូងការងារ និងបណ្តុះបណ្តាលវិជ្ជាជីរៈ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជួនដំណឹង ស្តីពីនីតិវិធី ធ្វើលិខិតឆ្លងដែន ដល់ពលករ ពលការិនីខ្មែរ ទៅធ្វើការស្របច្បាប់។ ក្នុងនោះ ពលករ ពលការិនី តម្រូវឲ្យបង់ប្រាក់ចំណាយ លើសេវា សរុបចំនួន ៤៩ ដុល្លារអាមេរិក និងត្រូវចំណាយពេល ប្រហែល ៥៣ថ្ងៃ។
ប្រភពពី​  មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ

វិធីងាយៗ ៥វិធីងាយៗ ៥យ៉ាង ជួយឱ្យលូតកំពស់ បានឆាប់រហ័សយ៉ាង ជួយឱ្យលូតកំពស់ បានឆាប់រហ័ស

ប្រភពពី Camnews.com.kh :  ឆ្អឹង​មាន​ពីរ​ផ្នែក​គឺ Epiphyseal Plate និង Diaphysis​។ នៅ​ចន្លោះ​ផ្នែក​ទាំងពីរ​នេះ​មាន​ផ្នែក​រួម​តូច​មួយ​ឈ្មោះថា Metaphysis​។ Metaphysis នេះ​គឺជា​កន្លែង​លូតលាស់​ដែល​អាច​អោយ​កុមារ​មាន​ការ​លូត​ឆ្អឹង​បាន ប៉ុន្តែ​កន្លែង​លូត​នេះ​នឹង​កើត​ជា​ឆ្អឹង​រឹង​ជាប់​នៅ​ចន្លោះ​អាយុ​ពី ១៨ ទៅ​២៥​ឆ្នាំ​។ ឆ្អឹង Xyphoid Process របស់​ឆ្អឹង​សន្ទះ​ទ្រូង​គឺជា​ឆ្អឹង​ចុងក្រោយបង្អស់​ដែល​ត្រូវ​ក្លាយទៅជា​ ឆ្អឹង​។ ដោយសារ​តែ​ការកកើត​ជា​ឆ្អឹង​របស់ Metaphysis ធម្មជាតិ​ត្រូវបាន​បញ្ឈប់ ប៉ុន្តែ​វា​ក៏​មាន​មធ្យោបាយ​ផ្សេងៗ​ទៀត​ដើម្បី​ពន្លូត​កម្ពស់​ក្រោយពី​អាយុ ២២​ឆ្នាំ​បាន​ដែរ​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​ដែល​អាច​អោយ​អ្នក​អាច​លូត​កម្ពាស់​ បាន​ខ្ពស់​ជាង​មុន​ខ្លះ​។

ធ្វើលំហាត់ប្រាណ
​ការ​ហាត់ប្រាណ​គឺជា​ដំណោះស្រាយ​ សម្រាប់​បញ្ហា​សុខភាព​ជា​ច្រើន ហើយក៏​មាន​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​ពន្លូត​កម្ពស់​ក្រោយ​ពី​អាយុ ២២​ឆ្នាំ​ដែរ​។ មានការ​ហាត់ប្រាណ​បែប​ពន្យឺត​ខ្លួន​ជាច្រើន​ដូចជា​ការ​ឈ​អោយ​ត្រង់​ខ្លួន​ ទល់​នឹង​ជញ្ជាំង និង​ធ្វើ​ចលនា​ដៃ​ឡើង​លើ និង​ចុះក្រោម ខណៈពេល​កំពុង​តែ​ដកដង្ហើម​ចូល​និង​ដក​ដង្ហើមចេញ និង​ទាញ​របា​យឺត​ខ្លួន​ឡើង​លើ​។ ការ​ហាត់ប្រាណ​បែបនេះ​អាច​ជួយ​ថែរក្សា​ជំហរ​រាងកាយនិង​ពន្លូត​កម្ពស់​បាន​។​
ទទួលទានដំណេក
​អ័រម៉ូន​លូតលាស់​ របស់​មនុស្ស​ត្រូវ​បាន​ផលិតឡើង​ក្នុង​ពេល​ដេក ដូច្នេះ​ការ​ដែល​ដេក​បាន​គ្រប់គ្រាន់​គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុងការ​ ពន្លូត​កម្ពស់​ក្រោយពី​អាយុ​បាន​២២​ឆ្នាំ​។ ការកែរ​សម្រួល​របៀប​ដេក​គឺជា​រឿង​សំខាន់​ណាស់​។ ឆ្អឹងខ្នង​គួរតែ​ដេក​អោយ​ត្រង់ ហើយ​បុគ្គល​នោះ​គួរតែ​ដេក​ដោយ​គ្មាន​កល់​ខ្នើយ​ថែមឬ​ប្រើ​ខ្នើយ​ដែល​ទាប​។
ការទទួលទានអាហារ
​របប​អាហារ និង​មាន​ជីវជាតិ​គ្រប់គ្រាន​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពន្លូត​កម្ពស់​ ក្រោយពី​អាយុ ២២​ឆ្នាំ​។ វីតាមីន និង​ជាតិ​រ៉ែ​គឺជា​កាតា​លី​ស (Catalyst), កូ​អង់ស៊ីម​(Co Enzyme) និង​កូហ្វា​ក់ទ័រ​(Co Factor) សម្រាប់​ប្រតិកម្ម​រំលាយ​អាហារ​ជាច្រើន​របស់​រាងកាយ ដូច្នេះ​វា​នឹង​មាន​ការ​បឺត​ស្រូប​នូវ​ចំនួន​ជីវជាតិ​បាន​យ៉ាងច្រើន​។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​កាលស្យូម​, ផូស្វ័​រ​,  និង​ម៉ាញ៉េ​ស្យូម​។ អាហារ​ដែល​មាន​ចំនួន​ជាតិ​ខ្លាញ់ Trans Fats និង Saturated Fats គួរតែ​ចៀសវាង ព្រោះ​វា​ផ្តល់​ការពិបាក​ដល់​ការ​បឺត​ស្រូប​អាហារ និង​រំខាន​ដល់​ការ​បឺត​ស្រូប​ជាតិ​ប្រូតេអ៊ីន និង​កាបូ​អ៊ី​ដ្រាត​។ អាហារ​ដែល​សម្បូរ​ជាតិ​កាលស្យូម និង​អាស៊ីតអាមីណេ​សំខាន់​ សម្រាប់​ការលូតលាស់​បាន​យ៉ាង​ល្អ​ មាន​ដូចជា ការ៉ុត​, ស៊ុត​ពណ៌​ស​, សាច់គោ​, ត្រី​, ថ្លើម​សត្វ​, បន្លែ​ពណ៌​បៃតង​, ដំឡូង​, អាហារ​ប្រភេទ​គ្រាប់​ដូចជា សណ្តែកដី និង​ផ្លែ​អាល​ម៉ុន​, សាច់មាន់​, សណ្តែក​, សណ្តែកហ័​រឡាំ​ងតាវ​, ផ្លែ​ប៉ម​, ចេក និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​គ្រប់​ប្រភេទ​។ ដោយសារ​តែ​កាលស្យូម​គឺជា​ សមាសធាតុ​ដ៏​សំខាន់​របស់​ឆ្អឹង ចូរ​ទទួល ទាន ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​អោយ​បាន​ច្រើន ព្រោះ​វា​ជា​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ​កាលស្យូម​ខ្ពស់បំផុត​។ ក្រៅពីនេះ គួរតែ​ទទួល​ទាន​ទឹក​អោយបាន​គ្រប់​គ្រាប់​ដើម្បី​ជា​ជំនួយ​ដល់​ការ​ច្រោះ​ ជាតិពុល​។

ស្រូបយកកម្តៅព្រះអាទិត្រ
​ ពន្លឺព្រះអាទិត្យ​គឺជា​ប្រព័ន្ធ​វីតាមីន D ដ៏​ល្អ​បំផុត ហើយ​បើ​គ្មាន​វីតាមីន​នេះ​ទេ កាលស្យូម​គឺ​មិន​អាច​បឺត​ស្រូប​ចូលទៅក្នុង​ឆ្អឹង​បានឡើយ​។ សារធាតុ Calbindin គឺជា​ប្រូតេអ៊ីន​តោង​កាលស្យូម​ដែល​មាន​ប្រតិកម្ម​ជា​មួយ TRPV6 និង​ធ្វើអោយ​មាន​ការដឹកជញ្ជូន​សកម្មភាព​នៃ​ជាតិ​កាលស្យូម​នៅក្នុង​រាងកាយ​។ ប្រូតេអ៊ីន​ទាំងនេះ​អាច​ធ្វើការ​បាន​អាស្រ័យ​ទៅលើ​វីតាមីន D ដែរ​។ ការ​ហាលថ្ងៃ​នឹង​ទៅ​បំលែង​សារធាតុ 7-dehydrocholesterol ដែល​មាន​ក្នុង​ស្បែក​ទៅជា​វីតាមីន D ដូច្នេះ​ការ​ហាលថ្ងៃ​កាន់តែ​ច្រើន​មាន​សារៈសំខាន់​សម្រាប់​ពន្លូត​កម្ពស់​ ក្រោយ​ពី​អាយុ​២២​ឆ្នាំ​។

​លេងកីឡា​
​កីឡា​ ដែល​មាន​ការចូលរួម​ ដោយ​ពន្យឺត​រាងកាយ​ដូចជា​ហែល​ទឹក និង​ជិះ​កង់​ក៏​អាចជួយ​ពន្លូត​កម្ពស់​បានដែរ​។ ​ការវះកាត់ និង​ការប្រើ​ថ្នាំ​ជំនួស​អ័រម៉ូន​ ក៏​ជា​រឿង​ដែល​គួរ​ជួបប្រទះ​ ជា​ញឹកញាប់​ នាពេល​ថ្មីៗ​នេះដែរ ប៉ុន្តែ​ វា​មិន​ត្រឹមតែ​ជា​រឿង​គ្រោះថ្នាក់​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​សញ្ញា​បញ្ជាក់​អំពី​ ការបរាជ័យ​ភាគច្រើន​ផងដែរ​៕

Tuesday, May 27, 2014

10 ដ៏គួរអោយភ្ញាក់ផ្អើលសម្ផស្សប្រើសម្រាប់ការដូងប្រេង



ប្រេងដូងត្រូវបានប្រើសម្រាប់សតវត្សទាំងចម្អិនអាហារនិងគោលបំណងឱសថ វាត្រូវបានវេចខ្ចប់ជាមួយអាស៊ីតខ្លាញ់សុខភាពជំរុញនិងលក្ខណៈសម្បត្តិផ្សិតនិង antibacterial ធម្មជាតិរបស់ខ្លួនលើកកម្ពស់ការព្យាបាលនៅពេលដែលបានប្រើប្រធានបទ បញ្ជីដូចខាងក្រោមនេះផ្តល់នូវវិធីចំនួន 10 ដែលអ្នកអាចបញ្ចូលប្រេងដូងចូលទៅក្នុងទម្រង់ការប្រចាំថ្ងៃរបស់អ្នកហើយបោះបង់ចោលពុលផលិតផលនឡាដិនបានគីមីម្តងហើយសំរាប់ទាំងអស់គ្នា។

1. Moisturizer

ប្រេងដូងអាចត្រូវបានប្រើដោយផ្ទាល់នៅលើស្បែកជាការព្យាបាលដែលមានប្រសិទ្ធិភាពសំណើមជ្រៅនោះទេ។ វាមានប្រយោជន៍ជាពិសេសនៅលើតំបន់ដែលមានបញ្ហាដូចជាជើងកែងនិងជង្គង់បន្ទាប់ពីបានងូតទឹកទឹកលុបប្រេងដូងទាំងអស់នៅលើស្បែករបស់អ្នកខណៈដែលវានៅតែសើមចាក់សោនៅក្នុងសំណើម។ អនុវត្តមួយចំនួនទឹកប្រាក់ដ៏សប្បុរសដើម្បីឱ្យមុខរបស់អ្នកមុនពេលគេងដូចជាក្រែមយប់មួយដ៏មានអនុភាពនិងមានតំលៃថោក

part1